ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាណែនាំអំពី ការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤–២០៣០ និងការតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍ នៅខេត្តបាត់ដំបង
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ ២០២៦

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦, លោកស្រី ស៊ឹង ពៅរតនាមុនី ប្រធានការិយាល័យស្ថិតិ និងសេដ្ឋកិច្ចមូលដ្ឋាន នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមសិក្ខាសាលាណែនាំអំពី ការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤–២០៣០ និងការតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍ នៅខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម មូល ធន អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង និងជាតំណាង គ.ប.អ. និងឯកឧត្តម ជា ចាន់ទុំ អគ្គលេខាធិការ និងជាប្រធានលេខាធិការ គ.អ.ស.អ.ប.អ ។ សិក្ខាសាលានេះរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋានប្រជាជន និងអភិវឌ្ឍន៍ សហការជាមួយមន្ទីរផែនការខេត្តបាត់ដំបង នៅសណ្ឋាគារ ស្រ្ពីង ផាក ខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពី លោក លោកស្រី តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត និងលោក លោកស្រី តំណាងរដ្ឋបាលក្រុង ស្រុកទាំង១៤ ដែលជាសមាជិក សមាជិកានៃគណៈកម្មាធិការប្រជាជន និងអភិវឌ្ឍន៍ខេត្តបាត់ដំបង។
សិក្ខាសាលាមានគោលបំណងសំខាន់ៗ ដើម្បីផ្សព្វផ្សាយ និងណែនាំអំពីក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤–២០៣០ រួមទាំងការរៀបចំសកម្មភាព និងសូចនាករពាក់ព័ន្ធ ព្រមទាំងពិនិត្យតាមដានវឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រនេះនៅថ្នាក់មូលដ្ឋាន និងណែនាំការរៀបចំផែនការសកម្មភាព ដើម្បីអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ នៅខេត្តបាត់ដំបង ទាក់ទងនឹងសុខភាព ការអប់រំ ស្រ្តី កុមារ មនុស្សចាស់ និងពង្រឹងគណៈកម្មាធិការប្រជាជននិងអភិវឌ្ឍន៍ខេត្តបាត់ដំបង ក្នុងការតាមដាននិងការពន្លឿនការអនុវត្តកម្មវិធី សកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍។

ព័ត៌មានទាក់ទង